វែបសាយត៍ក្រុមហ៊ុន Herbalife (Cambodia) Co., Ltd - ព័ត៌មានសំខាន់
ដោយសារអាជីវកម្មរបស់ក្រុមហ៊ុន Herbalife មានលក្ខណៈជាអន្តរជាតិ ពេលខ្លះ ក្រុមហ៊ុន Herbalife ត្រូវធ្វើដំណើរការរៀបចំ និងរក្សាទុកទិន្នន័យឯកជននៅក្រៅប្រទេសកម្ពុជា។ យើងមានកាតព្វកិច្ចត្រូវស្នើសុំការយល់ព្រមពីលោកអ្នកដើម្បីអាចធ្វើបែបនេះបាន។ ប្រសិនបើអ្នកពុំឯកភាពយល់ព្រមនឹងសំណើរនេះទេ យើងខ្ញុំនឹងមិនអាចដំណើរការរៀបចំសំណើរសុំណាមួយដែលអ្នកធ្វើឡើងតាមវែបសាយត៍នេះឡើយ។ ប្រសិនបើអ្នកយល់ព្រម អ្នកអាចឯកភាពឲ្យយើងខ្ញុំប្រើប្រាស់ទិន្នន័យរបស់អ្នកតែដើម្បីដំណើរការរៀបចំសំណើសុំដែលអ្នកបានធ្វើឡើងប៉ុណ្ណោះ ឬអ្នកអាចឯកភាពឲ្យក្រុមហ៊ុន Herbalife ប្រើប្រាស់ព័ត៌មាននោះសម្រាប់ធ្វើការទំនាក់ទំនងបន្ថែមទៀត (ដែលតែងតែគោរពតាមគោលនយោបាយភាពឯកជនខាងក្រោម)។
គោលនយោបាយភាពឯកជន
ក្រុមហ៊ុន Herbalife គោរពភាពឯកជនរបស់បុគ្គលគ្រប់រូបដែលចូលមើលវែបសាយត៍របស់ក្រុមហ៊ុន ហើយរាល់ព័ត៌មានដែលទទួលបានអំពីអ្នកនឹងត្រូវប្រើប្រាស់ជាដំបូងដើម្បីបំពេញនូវសេវាដែលអ្នកកំពុងស្នើរសុំ ហើយក្រោយមកដើម្បីកែលម្អរបៀបដែលក្រុមហ៊ុនបម្រើសេវាជូនអ្នក។ យើងអនុវត្តការងារនេះ ដោយធ្វើការប្រើប្រាស់ព័ត៌មាននោះដោយសមស្រប។
ព័ត៌មាននេះនឹងមិនត្រូវបង្ហាញដល់បុគ្គលណាម្នាក់ក្រៅពីក្រុមហ៊ុន Herbalife ក្រុមហ៊ុនសម្ព័ន្ធភាព ឬក្រុមហ៊ុនបុត្រសម្ព័ន្ធ និងតំណាងចែកចាយ ទីភ្នាក់ងារ និងអ្នកទទួលបានអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំងនេះ និងក្រុមហ៊ុនផ្សេងទៀតដែលក្រុមហ៊ុន Herbalife បានរៀបចំសេវាដោយផ្ទាល់ ឬដោយប្រយោលសម្រាប់ជាអត្ថប្រយោជន៍របស់អ្នកឡើយ។ ព័ត៌មាននឹងត្រូវប្រើប្រាស់ស្របតាមបញ្ញត្តិច្បាប់ពាក់ព័ន្ធដែលទាក់ទងនឹងការការពារទិន្នន័យ និងអាចត្រូវរក្សាទុក និងដំណើរការរៀបចំជាបឋមនៅក្នុង ឬនៅក្រៅប្រទេសកម្ពុជាឬអាចនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ព័ត៌មានត្រូវប្រើប្រាស់តែពាក់ព័ន្ធជាមួយការធ្វើទីផ្សារផលិតផល និងសេវា ព្រមទាំងផលិតផល និងសេវាពាក់ព័ន្ធរបស់ក្រុមហ៊ុនប៉ុណ្ណោះ។
ក្នុងភាពជាបុគ្គលម្នាក់ អ្នកមានសិទ្ធិស្វែងរកព័ត៌មានដែលយើងរក្សាទុកអំពីអ្នក និងធ្វើការកែតម្រូវ ប្រសិនបើចាំបាច់។ អ្នកក៏មានសិទ្ធិជំទាស់នឹងការប្រមូល និងការប្រើប្រាស់បន្ថែមលើព័ត៌មានរបស់អ្នក។ យើងនឹងធ្វើការខិតខំប្រឹងប្រែងជាក់ស្តែងទាំងអស់ដើម្បីគោរពតាមគោលបំណងរបស់អ្នក។ ប៉ុន្តែ នៅក្នុងស្ថានភាពជាក់លាក់ ច្បាប់ និងបទប្បញ្ញត្តិជាធរមានអាចហាមប្រាមយើងមិនឲ្យលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ជុំវិញការប្រើប្រាស់សិទ្ធិរបស់អ្នក សូមមើលសំណួរដែលបានសួរជាញឹកញាប់ (FAQ) 11 ខាងក្រោម។
សំណួរដែលបានសួរជាញឹកញាប់ (FAQ)
តើខ្ញុំទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីក្រុមហ៊ុន Herbalife ដែលប្រមូលព័ត៌មានរបស់ខ្ញុំ?
ការប្រមូលព័ត៌មាននេះនឹងជួយក្រុមហ៊ុន Herbalife សម្រេចបានដូចខាងក្រោម។
តើវែបសាយត៍ក្រុមហ៊ុន Herbalife អាចប្រមូលព័ត៌មានអ្វីខ្លះ?
នៅក្រុមហ៊ុន Herbalife យើងមានបំណងផ្តល់ជូនអ្នកនូវការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។ ជាទូទៅ អ្នកអាចចូលមើលវែបសាយត៍របស់ក្រុមហ៊ុន Herbalife ដោយមិនចាំបាច់ប្រាប់យើងថាតើជាបុគ្គលណាឡើយ ឬបង្ហាញព័ត៌មានអំពីខ្លួនអ្នកឡើយ។ ប៉ុន្តែ មានពេលវេលាខ្លះដែលយើងអាចត្រូវការព័ត៌មានពីអ្នក ដូចជាឈ្មោះ និងអាសយដ្ឋានរបស់អ្នក។ យើងតែងតែព្យាយាមជូនដំណឹងឲ្យអ្នកដឹងជាមុន មុនពេលយើងប្រមូលព័ត៌មានអំពីអ្នកនៅលើអ៊ីនធឺណិត។
សូម្បីតែមុនពេលអ្នកចុះឈ្មោះ យើងបានប្រមូលព័ត៌មានអនាមិកអំពីរបៀបដែលអ្នកប្រើប្រាស់វែបសាយត៍នេះរួចទៅហើយ។ នេះគឺជានីតិវិធីស្តង់ដារទូទៅសម្រាប់វែបសាយត៍នៅលើអ៊ីនធឺណិត។ ព័ត៌មានដែលប្រមូលបាននេះមិនអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ ប៉ុន្តែ អាចមានអត្ថប្រយោជន៍ដល់យើងសម្រាប់ការធ្វើទីផ្សារ ឬកែលម្អសេវាដែលយើងផ្តល់ជូន។
ប្រសិនបើអ្នកជ្រើសរើសផ្តល់ព័ត៌មានផ្ទាល់ខ្លួនដែលយើងអាចត្រូវការ តាមរយៈអ៊ីនធឺណិត ដូចជា ដើម្បីឆ្លើយតបជាមួយអ្នក ឬផ្តល់ជូនអ្នកនូវការជាវ ជាដើម យើងតែងតែព្យាយាមជូនដំណឹងឲ្យអ្នកដឹងអំពីរបៀបដែលយើងនឹងប្រើប្រាស់ព័ត៌មាននេះ។ ប្រសិនបើអ្នកប្រាប់យើងថា អ្នកមិនមានបំណងឲ្យយើងប្រើប្រាស់ព័ត៌មាននេះសម្រាប់ទំនាក់ទំនងបន្ថែមទៀតជាមួយអ្នកទេនោះ យើងនឹងគោរពតាមបំណងរបស់អ្នក។
តើក្រុមហ៊ុន Herbalife នឹងប្រមូល និងរក្សាទុកព័ត៌មាននេះដោយរបៀបណា?
វែបសាយត៍អាចប្រមូលព័ត៌មានអំពីអ្នកតាមមធ្យោបាយមួយចំនួន មិនថាស្នើសុំដោយផ្ទាល់ពីអ្នក (ដូចជានៅក្នុងទម្រង់ចុះឈ្មោះ) ឬដោយកត់ត្រាព័ត៌មានដោយស្វ័យប្រវត្តិអំពីការចូលមើលវែបសាយត៍នេះរបស់អ្នកឡើយ។ ឧទាហរណ៍ យើងអាចប្រមូលទិន្នន័យអំពីការធ្វើដំណើររបស់អ្នកតាមរយៈវែបសាយត៍ ឬកត់ត្រាជម្រើស(ទីតាំង)ដែលអ្នកបានជ្រើសរើសយក។
ព័ត៌មានត្រូវរក្សាទុកប្រកបដោយសុវត្ថិភាពដែលការពារដោយវិធានការរូបវ័ន្ត និងបច្ចេកទេស។ ពុំមានសិទ្ធិប្រើប្រាស់ជាសារធាណៈទូទៅសម្រាប់ព័ត៌មាននេះឡើយ។
តើក្រុមហ៊ុន Herbalife នឹងរក្សាទុកព័ត៌មាននេះយូរប៉ុណ្ណា?
ក្រុមហ៊ុន Herbalife នឹងរក្សាទុកព័ត៌មាននេះក្នុងទីកន្លែងដែលមានសុវត្ថិភាព និងមានការការពារដរាបណា យើងនៅតែគិតថាព័ត៌មាននេះនឹងជួយយើងកាន់តែប្រសើរក្នុងការស្វែងយល់អំពីរបៀបដែលយើងអាចបម្រើជូនអ្នក និងគោរពគោលបំណងរបស់អ្នក។ ក្រៅពីនេះ ច្បាប់អាចកំណត់កាតព្វកិច្ចរបស់យើងក្នុងការរក្សាទុកព័ត៌មាននេះត្រឹមរយៈពេលមួយជាក់លាក់។ ដើម្បីយល់ពីរបៀបដែលអ្នកអាចកែសម្រួល ឬធ្វើបច្ចុប្បន្នភាពព័ត៌មានដែលបានរក្សាទុកអំពីអ្នក សូមមើលសំណួរពាក់ព័ន្ធនៅក្នុងផ្នែកនេះ។
តើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងរក្សាទុកនៅកន្លែងណា?
ក្រុមហ៊ុន Herbalife មានប្រតិបត្តិការនៅក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក។ ដើម្បីឲ្យយើងអាចផ្តល់សេវាមានសង្គតិភាពជូនអ្នក និងអតិថិជនរបស់យើងទាំងអស់ យើងគ្រប់គ្រងវែបសាយត៍របស់យើងពីវែបសាយត៍កណ្តាលមួយ។ បច្ចុប្បន្ន វែបសាយត៍កណ្តាលនេះស្ថិតនៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Herbalife គោរពតាមកិច្ចព្រមព្រៀង EU/Swiss-U.S. Safe Harbor Agreement ដូច្នេះ យើងធានាថែរក្សាទិន្នន័យឲ្យបានល្អប្រសើរដូចនឹងស្តង់ដារនៃការការពារទិន្នន័យនៅក្នុងសហភាពអឺរ៉ុប/ប្រទេសស្វីស។ ដោយផ្អែកលើសេវាដែលអ្នកស្នើសុំ ឬនីតិវិធីគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុន ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក៏អាចចែករំលែកជាមួយប្រទេសផ្សេងទៀតនៅក្រៅប្រទេសកម្ពុជាផងដែរ។
ហេតុអ្វីបានជាក្រុមហ៊ុន Herbalife ប្រមូលព័ត៌មាននេះ?
យើងត្រូវការព័ត៌មានទាំងនេះ ដើម្បីជួយយើងកែលម្អសេវារបស់យើងជូនអ្នក។ យើងចង់ធ្វើឲ្យវាកាន់តែងាយស្រួលដើម្បីកែលម្អផលិតផល និងសេវារបស់យើងទៅតាមតម្រូវការជាក់លាក់របស់អ្នក។
តើគោលនយោបាយនេះអនុវត្តចំពោះនរណា?
គោលនយោបាយនេះអនុវត្តជាមួយវែបសាយត៍ដែលបានរៀបចំសម្រាប់ការប្រើប្រាស់របស់អតិថិជនម្នាក់ៗ និងដៃគូក្រុមហ៊ុន។
ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Herbalife ចំពោះភាពឯកជនរបស់កុមារ
ការការពារភាពឯកជនកុមារមានសារសំខាន់។ សម្រាប់ហេតុផលនោះ យើងមិនប្រមូល ឬរក្សាទុកព័ត៌មាននៅតាមវែបសាយត៍របស់យើងពីបុគ្គលទាំងឡាយដែលយើងដឹងថាមានអាយុក្រោម 13 ឆ្នាំ។
គោលនយោបាយឃុកគី
តើឃុកគី (cookie) គឺជាអ្វី?
ឃុកគី គឺជាបណ្តុំព័ត៌មានជាអក្សរ ដែលវែបសាយត៍ណាមួយផ្ទេរទៅកាន់ហ្វាលឃុកគីនៃប្រូសឺ (browser) នៅក្នុងហាដឌីសក្នុងកុំព្យូទ័ររបស់អ្នក ដែលការធ្វើបែបនេះគឺដើម្បីឲ្យវែបសាយត៍អាចចងចាំថាអ្នកជានរណាបាន។ ឃុកគី អាចជួយវែបសាយត៍ដើម្បីរៀបចំខ្លឹមសារឲ្យត្រូវគ្នានឹងចំណាប់អារម្មណ៍ដែលអ្នកចង់បានកាន់តែលឿន - វែបសាយត៍ធំៗភាគច្រើនសុទ្ធតែប្រើប្រាស់ឃុកគី។ ឃុកគីតែមួយមិនអាចប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកឡើយ។
ជាទូទៅ ឃុកគីនឹងបញ្ជាក់ឈ្មោះដូមេន (domain) ដែលឃុកគីត្រូវបានបញ្ជូនចេញ “អាយុកាល” របស់ឃុកគី និងតម្លៃជាលេខពិសេសមួយ។
មានឃុកគីពីរប្រភេទដែលត្រូវបានប្រើប្រាស់នៅក្នុងវែបសាយត៍ គឺ៖
ឃុកគីរយៈពេលខ្លី ដែលជាឃុកគីបណ្តោះអាសន្ន ហើយឃុកគីនេះស្ថិតនៅតែក្នុងហ្វាលឃុកគីនៃប្រូសឺរបស់អ្នករហូតដល់អ្នកចាកចេញពីវែបសាយត៍ប៉ុណ្ណោះ។
ឃុកគីរយៈពេលវែង ដែលស្ថិតនៅក្នុងហ្វាលឃុកគីនៃប្រូសឺរបស់អ្នកក្នុងរយៈពេលវែង (ទោះបីរយៈពេលនេះនឹងអាស្រ័យលើអាយុកាលរបស់ឃុកគីជាក់លាក់ក៏ដោយ)។
តើវែបសាយត៍នេះប្រើប្រាស់ឃុកគីយ៉ាងដូចម្តេច ហើយតើព័ត៌មានអ្វីខ្លះត្រូវបានប្រមូលយក?
ឃុកគីរយៈពេលខ្លីត្រូវបានប្រើប្រាស់៖
ឃុកគីរយៈពេលវែងត្រូវបានប្រើប្រាស់៖
ឃុកគីរបស់ភាគីទីបី
ភាគីទីបីមានឃុកគីនៅលើវែបសាយត៍នេះ។ ព័ត៌មានទាំងនេះត្រូវបានប្រើសម្រាប់គោលបំណងដូចខាងក្រោម៖
Web Beacons
គេហទំព័រមួយចំនួនរបស់យើងអាចមានរូបភាពអេឡិចត្រូនិក ដែលហៅថា Web Beacon (ពេលខ្លះ ហៅថា clear gifs) ដែលអនុញ្ញាតឲ្យយើងរាប់អ្នកប្រើប្រាស់ដែលបានចូលមើលគេហទំព័រទាំងនេះ។ Web Beacon ប្រមូលតែព័ត៌មានមានកម្រិតប៉ុណ្ណោះដែលដាក់បញ្ចូលលេខកូដឃុកគី ពេលវេលា និងកាលបរិច្ឆេទចូលមើលគេហទំព័រ និងការពណ៌នាគេហទំព័រនៅលើ Web Beacon។ យើងក៏អាចមាន Web Beacon ដែលដាក់ដោយអ្នកផ្សព្វផ្សាយពាណិជ្ជកម្មដែលជាភាគីទីបី។ Web Beacon ទាំងនេះមិនមានព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន និងត្រូវបានប្រើប្រាស់តែដើម្បីតាមដានប្រសិទ្ធភាពយុទ្ធនាការជាក់លាក់ប៉ុណ្ណោះ។
ឃុកគីបិត និងឃុកគីបើក
អ្នកអាចបើក ឬបិទមិនទទួលយកឃុកគីដោយកែសម្រួល Setting នៅក្នុងប្រូសឺបាន។ ប៉ុន្តែ អ្នកមិនអាចប្រើប្រាស់លក្ខណៈពិសេសមួយចំនួននេះនៅក្នុងវែបសាយត៍របស់យើងឡើយ ប្រសិនបើបិទឃុកគី។ ប្រសិនបើអ្នកចង់ឲ្យប្រព័ន្ធជូនដំណឹងអ្នកមុនពេលឃុកគីត្រូវបានរក្សាទុកនៅក្នុងហាដឌីសរបស់អ្នក សូមអនុវត្តតាមការណែនាំខាងក្រោម៖
ការលុបឃុកគី
អ្នកអាចលុបឃុកគីដែលបានរក្សាទុកនៅក្នុងហ្វាលឃុកគីនៅក្នុងប្រូសឺរបស់អ្នកចេញបានយ៉ាងងាយស្រួល។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងប្រើប្រាស់ Microsoft Windows Explorer៖
បើក 'Windows Explorer'
ចុចលើប៊ូតុង 'Search' នៅលើ tool bar
វាយបញ្ចូលពាក្យ "cookie" ទៅក្នុងប្រអប់ search រក 'Folders and Files'
រើសរើស 'My Computer' នៅក្នុងប្រអប់ 'Look In'
ចុចពាក្យ 'Search Now'
ចុចពីរដងលើហ្វាលដែលបានឃើញ
ចុចលើហ្វាលឃុកគីណាមួយ
ចុចប៊ូតុង 'Delete' នៅលើ keyboard របស់អ្នក
ប្រសិនបើអ្នកមិនមែនប្រើប្រាស់ Microsoft Windows Explorer នោះអ្នកគួរជ្រើសរើសពាក្យថា "cookies" នៅក្នុងមុខងារ "Help" ដើម្បីទទួលព័ត៌មានអំពីកន្លែងដែលអ្នកអាចស្វែងរកហ្វាលឃុកគីរបស់អ្នក។
តើខ្ញុំកែតម្រូវព័ត៌មានរបស់ខ្ញុំដោយរបៀបណា?
វែបសាយត៍មួយចំនួនរបស់ក្រុមហ៊ុន Herbalife មានទំព័រសម្រាប់ចុះឈ្មោះ ដែលអនុញ្ញាតឲ្យអ្នកត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ឲ្យយើង។ នៅលើវែបសាយត៍ផ្សេងទៀត អ្នកអាចគ្រាន់តែលុបចោលសមាជិកភាពរបស់អ្នកពីសេវាប៉ុណ្ណោះ។ នៅក្នុងករណីរផ្សេងទៀត នៅពេលអ្នកត្រូវចូលទៅពិនិត្យមើល ឬកែតម្រូវព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ឲ្យវែបសាយត៍របស់ក្រុមហ៊ុន Herbalife សូមទាក់ទងផ្នែកសេវាអ្នកចែកចាយក្នុងប្រទេសរបស់អ្នក ចូលទៅកាន់វែបសាយត៍ www.myherbalife.com និងកែសម្រួលព័ត៌មានលម្អិតរបស់អ្នកនៅលើអ៊ីនធឺណិត ឬទាក់ទងយើងតាមអាសយដ្ឋានខាងក្រោម។ សូមកត់សម្គាល់ថា នៅក្នុងករណីមួយចំនួន អាចចំណាយពេលវេលាខ្លះដើម្បីឲ្យការផ្លាស់ប្តូរទាំងនេះអាចបង្ហាញចេញនៅប្រព័ន្ធទាំងអស់របស់ក្រុមហ៊ុន Herbalife ដូច្នេះ ការធ្វើបច្ចុប្បន្នភាពអាចមិនបង្ហាញភ្លាមៗឡើយ។
ចុះអំពីបញ្ហាសន្តិសុខអ៊ីនធឺណិត និងវែបសាយត៍វិញនោះ?
អ៊ីនធឺណិតមិនមែនជាប្រព័ន្ធដែលត្រូវបានការពារសន្តិសុខនោះទេ ដូច្នេះ អ្នកគួរមានការប្រុងប្រយ័ត្នជានិច្ចអំពីព័ត៌មានដែលអ្នកបង្ហាញនៅលើអ៊ីនធឺណិត។ ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលពីវែបសាយត៍របស់ក្រុមហ៊ុន Herbalife ត្រូវរក្សាទុកនៅក្នុងទីកន្លែងដែលមានសុវត្ថិភាព និងមិនបង្ហាញដល់សាធារណជននោះទេ។ នៅក្នុងករណីមួយចំនួន ព័ត៌មានផ្ទាល់ខ្លួនត្រូវបានបំលែងជាកូដដោយប្រើប្រាស់បច្ចេកវិទ្យាសន្តិសុខសមស្រប មុនពេលអ្នកធ្វើប្រតិបត្តិការរបស់អ្នក។
តើមានកើតឡើងអ្វីខ្លះ ប្រសិនបើខ្ញុំជ្រើសរើសមិនចុះឈ្មោះ?
ប្រសិនបើអ្នកជ្រើសរើសមិនចុះឈ្មោះ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួន នៅក្នុងករណីភាគច្រើន អ្នកនឹងនៅតែអាចប្រើប្រាស់វែបសាយត៍មួយចំនួនរបស់ក្រុមហ៊ុន Herbalife។ ប៉ុន្តែ អ្នកនឹងមិនអាចមានសិទ្ធិប្រើប្រាស់កន្លែងដែលត្រូវការចុះឈ្មោះឡើយ។ ទោះបីជាអ្នកមិនចុះឈ្មោះក៏ដោយ ក៏ពេលខ្លះ យើងនឹងប្រមូលព័ត៌មានអនាមិកអំពីរបៀបដែលអ្នកបានប្រើប្រាស់វែបសាយត៍នេះផងដែរ។ នេះគឺជាព័ត៌មានដែលមិនកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ ប៉ុន្តែ ដែលអាចមានអត្ថប្រយោជន៍សម្រាប់ការធ្វើទីផ្សារ ឬកែលម្អសេវាដែលយើងផ្តល់ជូន។
បានកែសម្រួលចុងក្រោយនៅខែតុលា ឆ្នាំ២០១២